គាំទ្រទាំងអស់គ្នាយប់នេះ ក្រុមគោព្រៃកម្ពុជា ប៉ះតាជីគីស្ថាន ក្នុងជំនួបមិត្តភាព

ការទន្ទឹងចាំរបស់អ្នកគាំទ្របានមកដល់ហើយនោះ គឺជាការប្រកួតមិត្តភាពអន្តរជាតិ VATTANAC រវាងក្រុមក្រុមគោព្រៃកម្ពុជា និង ក្រុមជម្រើសជាតិតាជីគីស្ថាន នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ វេលាម៉ោង ៧:០០នាទីយប់ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។

មុនការប្រកួតឈានដល់យើងមកមើលប្រវត្តិ៥ប្រកួតចុងក្រោយ រវាងកម្ពុជា និងតាជីគីស្ថាន ដែលមានដូចខាងក្រោមនេះ៖

ប្រកួតថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ តាជីស្ថាន ចាញ់ហ្វីលីពីន ០-៣ ពានរង្វាន់ King’s Cup វគ្គដណ្តើមចំណាត់ថ្នាក់លេខ៣។

ប្រកួតថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០២៤ តាជីគីស្ថាន យកឈ្នះ នេប៉ាល់ ៤-០ ប្រកួតមិត្តភាពអន្តរជាតិ។

ប្រកួតថ្ងៃទី១៩ ខែវិច្ចិកា ឆ្នាំ២០២៤ តាជីគីស្ថាន យកឈ្នះ អាហ្វហ្គានីស្ថាន ៣-១ ប្រកួតមិត្តភាព​អន្តរជាតិ។

ប្រកួតថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៥ តាជីគីស្ថាន ចាញ់ បេឡារុស្ស ០-៥ ប្រកួតមិត្តភាព​អន្តរជាតិ។

ប្រកួតថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៥ តាជីគីស្ថាន យកឈ្នះទីម័រខាងកើត ១-០ ប្រកួតAFC Asian Cup qualification។

–ប្រវត្តិ៥ប្រកួតកន្លងទៅរបស់ក្រុមជម្រើសជាតិកម្ពុជា៖ ​

ប្រកួតថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជា ចាញ់សិង្ហបុរី ២-១ ពានរង្វាន់ Asean Championship។

ប្រកួតថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជា ឈ្នះទីម័រខាងកើត ២-១ ពានរង្វាន់ Asean Championship។

ប្រកួតថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជា ចាញ់ថៃ ៣-២ ពានរង្វាន់ Asean Championship។

ប្រកួតថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៥ វៀតណាម ឈ្នះកម្ពុជា ២-១ មិត្តភាពអន្តរជាតិ។

ប្រកួតថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៥ កម្ពុជា ឈ្នះអារូបា ១-២ មិត្តភាពអន្តរជាតិ។

សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ធ្លាប់បានជួបគ្នា១លើក កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១១ កន្លងទៅ ដោយ​កាលនោះក្រុមគោព្រៃកម្ពុជា ចាញ់តាជីគីស្ថាន ៣-០ ក្នុងការប្រកួតមិត្តភាព៕ 

Written by 

Related posts

Leave a Comment