ក្ដៅៗ៖ បក្សប្រឆាំងត្រូវការតែ ៨ សំឡេងពីបក្ស PPP ដើម្បីសម្រេចការចោទប្រកាន់លោក Yoon ខណមេបក្ស PPP មិនព្រម

លោក Han Dong-hoon មេដឹកនាំគណបក្សអំណាចប្រជាជន (PPP) បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងខិតខំប្រឹងប្រែង ដើម្បីបង្រួបបង្រួមគណបក្សរបស់លោក ដើម្បីរារាំងការអនុម័តនៃចលនាដឹកនាំដោយគណបក្សប្រឆាំងដែលចោទប្រកាន់លោកប្រធានាធិបតី Yoon Suk Yeol ។

លោក Han បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីគណបក្សប្រឆាំងដ៏ធំរបស់គណបក្សប្រជាធិបតេយ្យ (DP) និងគណបក្សតូចៗចំនួន ៥ ផ្សេងទៀត ប្រកាសអំពីចលនាចោទប្រកាន់លើការប្រកាសច្បាប់អាជ្ញាសឹកដែលសភាទើបតែបោះឆ្នោតដកចេញនាពេលថ្មីៗនេះរបស់លោក Yoon កាលពីព្រឹកថ្ងៃព្រហស្បតិ៍។

លោក Han បាន​លើកឡើង ​ក្នុង​ពេល​ប្រជុំ​បក្ស​ថា​ ក្នុង​នាម​ជា​មេ​បក្ស ខ្ញុំ​នឹង​ធ្វើ​ការ​ដើម្បី​ធានា​ថា​ការ​ចោទ​ប្រកាន់​នេះ​មិន​កើតឡើង ដើម្បី​ការពារ​ពី​ភាព​ចលាចល​ដែល​មិន​ទាន់​ត្រៀម​ខ្លួន​សម្រាប់​សាធារណជន និង​អ្នក​គាំទ្រ ។

ទន្ទឹមនោះ លោក ក៏បាន​បញ្ជាក់​ថា ការ​សម្រេច​ចិត្ត​នេះ​គឺ​មិន​មែនការពារច្បាប់អាជ្ញាសឹក​ដែល​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញរបស់លោក  Yoon នោះទេ ពោលគឺមិនចង់ឲ្យប្រធានាធិបតី​ចាក​ចេញ​ពី​បក្ស ប៉ុណ្ណោះ។

សំណើ​ចោទប្រកាន់​ដែល​ដាក់​ចេញ​ដោយ​សមាជិក​សភា​បក្ស​ប្រឆាំង​ចំនួន ១៩១ ​រូប ទាមទារ​សំឡេង​ភាគច្រើន ២ភាគ៣ ដើម្បី​អនុម័ត​សភា។ ក្នុង​ចំណោម​សមាជិក​រដ្ឋសភា​ចំនួន ៣០០​នាក់ គណបក្ស​ប្រឆាំង​នឹង​ត្រូវ​ការ​សំឡេង​ចំនួន ៨ ពី​សមាជិក​សភា PPP ដើម្បី​អនុម័ត​ច្បាប់​នេះ។

ជាការឆ្លើយតប មេដឹកនាំបក្ស DP លោក Lee Jae-myung បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់លោក ក្នុងការចោទប្រកាន់លោក Yoon ដោយពណ៌នាការប្រកាសច្បាប់អាជ្ញាសឹកថាជាការប៉ុនប៉ងធ្វើរដ្ឋប្រហារដោយពួកអ្នកស្មោះត្រង់ដែលស្រមៃមើលរបបរាជានិយមជាក់ស្តែង ។

លោក Lee បានលើកឡើង នៅក្នុងកិច្ចប្រជុំបក្សមួយថា លោក Yoon ព្យាយាមប្រើអំណាចទាំងស្រុងក្នុងនាមជាស្តេច ឬព្រះមហាក្សត្រដាច់ខាត ដោយដាក់ស្ថាប័នរដ្ឋធម្មនុញ្ញ និងជាតិទាំងអស់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ។

ជាមួយគ្នានោះ លោក Lee ក៏បានជំរុញឱ្យ លោក Han ទទួលយកទំនួលខុសត្រូវប្រវត្តិសាស្ត្រដោយដឹកនាំគណបក្សកាន់អំណាច មិនឱ្យក្លាយជាអ្នកសមគំនិតក្បត់ជាតិទេ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment