យោងតាមការចុះផ្សាយរបស់កាសែតឥណ្ឌូនេស៊ី បានរាយការណ៍ថា ខ្សែប្រយុទ្ធ Andreas Nieto បានឈានដល់កិច្ចព្រមព្រៀង ចូលរួមជាមួយក្លិបទើបឡើងមកលីគកំពូលឥណ្ឌូណេស៊ី Bhayangkara FC ក្នុងទីផ្សារការដោះដូរកីឡាករនៅដើមរដូវកាលនេះហើយ បន្ទាប់ពីបានជួយឲ្យភ្នំពេញក្រោន ទទួលបានលេខ២ ក្នុងលីគកំពូលកម្ពុជា ហើយឈ្នះពានរង្វាន់សម្ដេចហ៊ុនសែន ។ យ៉ាងណាមិញដំណឹងនេះនៅមិនទាន់ច្បាស់ការ១០០%នៅឡើយទេ៕
