តម្លៃ​ប្រេង​ ធ្លាក់ថ្លៃបន្តិច នៅថ្ងៃនេះ

តម្លៃប្រេង បានធ្លាក់ចុះជាង ១ភាគរយ នៅថ្ងៃសុក្រនេះ ចំពេលមានសេចក្តីសម្រេចស្តីពីពន្ធដារនៅក្នុងសហរដ្ឋអាមេរិក និងខណដែលទីផ្សារការកើនឡើងស្តុកប្រេងរបស់ OPEC + ។

ប្រេងឆៅរបស់ Brent បានធ្លាក់ចុះ ២៦ សេនឬ ០.៤១ ភាគរយ ស្មើនឹង ៦៣.៨៩ ដុល្លារក្នុងមួយបារ៉ែល ខណប្រេងឆៅរបស់អាមេរិក West Texas Intermediate ធ្លាក់ចុះ ២៧ សេន ឬ ០.៤៤ ភាគរយ ស្មើនឹង ៦០.៦៧ ដុល្លារក្នុងមួយបារ៉ែល។

នៅសហរដ្ឋអាមេរិក ពន្ធគយរបស់ប្រធានាធិបតី លោក Donald Trump នឹងនៅតែជាធរមាន បន្ទាប់ពីតុលាការឧទ្ធរណ៍សហព័ន្ធ បានអនុញ្ញាតឲ្យបន្ត កាលពីថ្ងៃព្រហស្បតិ៍ ដោយច្រានចោលការសម្រេចរបស់តុលាការពាណិជ្ជកម្ម កាលពីថ្ងៃពុធ៕

ដោយ៖ ពេជ្រ               

Written by 

Related posts

Leave a Comment