ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង (NSA) លោក Shin Won-sik ដែលជាមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់ប្រធានាធិបតី សម្រេចប្រកាសចុះចេញពីតំណែង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍។
ទីភ្នាក់ងារនេះ បានរាយការណ៍ថា មន្ត្រីរដ្ឋបាលជាន់ខ្ពស់ រួមទាំងទីប្រឹក្សា និងបុគ្គលិកលេខាធិការដ្ឋានប្រធានាធិបតី ចាប់ផ្តើមប្រកាសលាលែងពីតំណែងភ្លាមៗ បន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីលោក Yoon Suk Yeol ក្នុងការដាក់ច្បាប់អាជ្ញាសឹក ។
វិធានការនេះ មានរយៈពេលសរុបតិចជាង ៦ ម៉ោង ហើយត្រូវបានដកចេញវិញ បន្ទាប់ពីសភាបោះឆ្នោតសម្រេចឲ្យដក ។
គួរបញ្ជាក់ថា នេះជាវិធានការមួយដែលលោក Yoel បញ្ជាក់ថា ដើម្បីការពារប្រទេសពីកងកម្លាំងកុម្មុយនិស្ត ៕
ដោយ៖ ពេជ្រ