លោក ឃួន ឡាបូរ៉ាវី គ្រូបង្វឹកនារីកម្ពុជា បាននិយាយថា «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ក្រុមរបស់យើងជិតសម្រេចបានគោលដៅដែលយើងចង់បានហើយ ដោយនៅសល់តែមួយជំហានទៀតតែប៉ុណ្ណោះ។
លោកបានបន្ដថា ខ្ញុំរីករាយដែលយើងបានឈ្នះទីម័រ ៣-០ ប៉ុន្តែក៏មានចំនុចមួយចំនួនដែលត្រូវកែតម្រូវផងដែរពេលប៉ះឥណ្ឌូនេស៊ីនៅវគ្គផ្ដាច់ព្រ័ត្រ។ ការលេងរបស់យើងគឺព្យាយាមដណ្តើមបាល់ឲ្យបានវិញនៅពេលដែលយើងបាត់បាល់។ យើងមិនឲ្យដៃគូប្រកួតរបស់យើងបង្កើតឪកាសច្រើននោះទេ ដែលនេះគឺជាចំនុចខ្លាំងរបស់យើង។»ប្រភពពី៖ CAMSPORTS