កាលពីម្សិលមិញកីឡាករ-កីឡាការិនីគុនខ្មែរ ៧រូប បានចេញដំណើរទៅប្រទេសវៀតណាម ក្នុងបេសកកម្មអ្នកចម្បាំងគុនខ្មែរទៅប្រកួតលើសង្វៀនអន្ដរជាតិ ក្រោមការដឹកនាំរបស់ឯកឧត្តម ហេង សុខឃន ដើម្បីត្រៀមតតាំងជាមួយកីឡាករ-កីឡាការិនីម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី២៤ ខែឧសភាខាងមុខ។
អ្នកលេងគុនខ្មែរទាំង ៧រូបខាងលើ មាន ៣រូប នឹងត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ គឺមានកីឡាករ មឿន សុខហ៊ុច, វង្ស ណយ និងកីឡាការិនី ទួច ចាន់វត្ដី គ្រាដែល ៤រូបទៀត គឺមានកីឡាករ ព្រំ សំណាង, បឺត សង្ឃឹម, សុវត្ថិ សុភាព និង ឃុន សុម៉ាលី នឹងត្រូវប្រកួតមិត្តភាពអន្ដរជាតិ៕
