ជប៉ុន​ សង្ឃឹម​ការហៅទូរស័ព្ទ ត្រាំ-ពូទីន នឹងទម្លុះទម្លាយឬសគល់វិបត្តិអ៊ុយក្រែន

ប្រមុខខុទ្ទកាល័យជប៉ុន លោក Yoshimasa Hayashi បាននិយាយថា រដ្ឋាភិបាលជប៉ុន សង្ឃឹមសម្រាប់ការដោះស្រាយវិបត្តិ អ៊ុយក្រែន នឹងសម្រេចផល បន្ទាប់ពីការសន្ទនារវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមេដឹកនាំអាមេរិកលោក Donald Trump ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងការទូតរបស់ប្រទេសដទៃទៀត។

លោក Hayashi បានលើកឡើងថា រដ្ឋាភិបាល សង្ឃឹមថាកិច្ចខិតខំប្រឹងប្រែងការទូតរបស់បណ្តាប្រទេសពាក់ព័ន្ធ រួមទាំងការពិភាក្សាតាមទូរស័ព្ទនេះនឹងនាំឱ្យស្ថានភាពប្រសើរឡើង ដោយសំដៅដល់ការសន្ទនារវាងលោក Putin និងលោក Trump ។

ទន្ទឹមនឹងនេះ លោក Hayashi បានរំលឹកឡើងវិញថា ទីក្រុងតូក្យូ នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ ហើយសង្ឃឹមសម្រាប់សកម្មភាពវិជ្ជមានរបស់រុស្ស៊ី ដើម្បីសម្រេចបាននូវបទឈប់បាញ់ដំបូង ក៏ដូចជាសន្តិភាពយូរអង្វែង និងយុត្តិធម៌។

កាលពីថ្ងៃចន្ទ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមេដឹកនាំអាមេរិក លោក Donald Trump បានពិភាក្សាគ្នាតាមទូរស័ព្ទ។ លោកពូទីន បានពណ៌នាការសន្ទនាជាង ២ ម៉ោងថាប្រសើរ និងស្មោះត្រង់៕

ដោយ៖ ពេជ្រ      

Written by 

Related posts

Leave a Comment