ស្នងការរាជធានីភ្នំពេញឧត្តមសេនីយ៍ ជួន ណារិន បានសរសេរបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកដែលមានខ្លឹមសារទាំងស្រុងថា “ខ្ញុំបាទ សូមគោរពជូនមហាជនមេត្តាជូនជ្រាបថា ប៉ុន្មានថ្ងៃនេះមានការជជែកវែកញែកច្រើនតាមបណ្ដាញសង្គម លើករណីគ្រោះថ្នាក់ចរាចរណ៌ កាលពីរសៀលថ្ងៃ ទី១៥ ០៥ ២៥ មុខក្រសួងមហាផ្ទៃ ធ្វើឲ្យមានអ្នករបួសធ្ងន់ស្រាលនិងបាត់បង់ជីវិតមនុស្ស ដែលបង្ករឡើងដោយ នគរបាល រាជធានីម្នាក់ ឈ្មោះ ហ៊ុន ហេង ភេទប្រុស”។

លោកឧត្តមសេនីយ៍បានបន្តថា “ សូមជំរាបជូនថា ភ្លាមៗ ខ្ញុំបានបញ្ជាឲ្យជំនាញ និង មូលដ្ឋាន ចុះដល់កន្លែងកើតហេតុគឺ ចាត់ចែង ឃាត់ខ្លួនអ្នកបង្ករ(វាស់ជាតិអាល់កុល) សង្រ្គោះ អ្នករបួស និងរៀចចំសណ្ដាប់ធ្នាប់” ។
លោកសង្កត់ធ្ងន់ថា “ សូមមហាជន ជ្រាបថា ច្បាប់គឺមិនបានបែកចែកវណ្ណៈនោះទេ គឺអនុវត្តន៌ដូចគ្នា ស្មើភាពគ្នា (ខ្ញុំបាទមិនដែលលើកលែងទេអ្នកប្រព្រឹត្តបទល្មើស)។ ពេលនេះ ឈ្មោះ ហ៊ុន ហេង បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ ព្រមទាំងអនុវត្តន៌នៅបទពិន័យនគរបាលជាតិកម្ពុជាបណ្ដេញចេញពីក្របខ័ណផងដែរ”។ “ សូម មហាជន ជូនជ្រាបជាព៏តមាននិងសំណូមពរ ដល់អ្នកប្រើប្រាស់មធ្យោបាយលើផ្លូវគ្រប់ប្រភេទ ត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៌ ជាដាច់ខាត ទាំងអស់គ្នា (បើស្រវឹងកុំបើកបរ)។ “ ខ្ញុំសូមគោរព អរគុណ និង សូម អរគុណ បាទ”៕


