អាជ្ញាកណ្តាលជនជាតិអាឡឺម៉ង់លោក Felix Zwayer ដែលធ្លាប់បានជាប់បម្រាមសម្រាប់ការជាប់ពាក់ព័ន្ធនិងការទទួលសំណូកពីការប្រកួត នឹងទទួលការកាត់ក្ដីវគ្គផ្តាច់ព្រ័ត្រ Europa League រវាង Tottenham នៅសប្តាហ៍ក្រោយ ។
លោក Zwayer បច្ចុប្បន្នមានអាយុ ៤៣ ឆ្នាំត្រូវបានព្យួរការងាររយៈពេល៧ខែក្នុងឆ្នាំ ២០០៦ បន្ទាប់ពីលោកត្រូវបានគេស៊ើបអង្កេតពីបទទទួលសំណូកចំនួន ២៥០ ផោនពីមន្ត្រីលោក Robert Hoyzer ។ ប៉ុន្តែលោក Zwayer បានបដិសេធចំពោះការចោទប្រកាន់នេះផងដែរ។
លោក Zwayer ត្រូវបានគេចាត់ទុកអាជ្ញាកណ្ដាលឈានមុខគេម្នាក់របស់ទ្វីបអឺរ៉ុប និងបានដឹកនាំក្នុងការប្រកួតជើងទីពីរវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រវាង Arsenal និង Paris St-Germain កាលពីថ្ងៃពុធសប្តាហ៍មុន។ លោក Zwayer ក៏បានដឹកនាំការប្រកួតជើងឯកអឺរ៉ុបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅហូឡង់កាលពីរដូវក្តៅមុនផងដែរ។
សូមជម្រាបថាការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League នឹងធ្វើឡើងនៅទីក្រុង Bilbao នៅថ្ងៃពុធ ទី 21 ឧសភា៕
