Zelenskyy ៖ អ៊ុយក្រែន នឹងមិនឲ្យរំលងកិច្ចចរចានៅទួរគី ទេ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រកាសថា លោកនឹងបញ្ជូនគណៈប្រតិភូទៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីពិភាក្សាសន្តិភាពដោយផ្ទាល់ជាមួយមន្ត្រីរុស្ស៊ី។លោកបានធ្វើសេចក្តីប្រកាសបែបនេះបន្ទាប់ពីជួបជាមួយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan នៅរដ្ឋធានីអង់ការ៉ា។

យ៉ាងណាក៏ដោយអ្នកនាំពាក្យវិមានក្រឹមឡាំងបានប្រាប់ CNN ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងមិនចូលរួមកិច្ចចរចាសន្តិភាពទេ។

ប្រមុខ​គណៈប្រតិភូ​អ៊ុយក្រែន​ត្រូវ​បាន​គេ​រំពឹង​ថា​ជា​រដ្ឋមន្ត្រី​ការពារជាតិ Rustem Umerov។ កិច្ចប្រជុំនេះត្រូវបានស្នើឡើងដោយប្រទេសរុស្ស៊ីហើយវានឹងក្លាយជាកិច្ចចរចាទល់មុខគ្នាជាលើកដំបូងរវាងប្រទេសទាំងពីរចាប់តាំងពីខែមីនា ឆ្នាំ ២០២២ ពោលគឺមួយខែបន្ទាប់ពីការចាប់ផ្តើមនៃការលុកលុយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment