ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយ ក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាកិត្តិយសនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកថា អ៊ីរ៉ង់ អាចជ្រើសរើសផ្លូវមិត្តភាព ឬមិនមែនមិត្តភាព ប៉ុន្តែសហរដ្ឋអាមេរិក សង្ឃឹមថាទីក្រុងតេអេរ៉ង់ នឹងជ្រើសរើសជម្រើសដំបូង។

ការលើកឡើងរបស់លោក ត្រាំ គឺសំដៅដល់ការចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ដែលកន្លងមកមានភាពមិនច្បាស់លាស់ និងភាពតានតឹងរវាងគ្នា និងគ្នា។
ទន្ទឹមនោះ លោក ត្រាំ បានលើកឡើងថា ប្រសិនបើអ៊ីរ៉ង់ បដិសេធសន្តិភាពនោះ ទីក្រុងវ៉ាស៊ីនតោន នឹងបង្កើនសម្ពាធដោយកាត់បន្ថយការនាំចេញប្រេងរបស់អ៊ីរ៉ង់ ដល់សូន្យតែម្ដង។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលសម្រុះសម្រួលដោយប្រទេសអូម៉ង់ បានធ្វើការចរចាចំនួន ៤ ជុំ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាម។ លើកទីមួយនៅថ្ងៃទី ១២ ខែមេសា នៅ Muscat លើកទី ២ នៅថ្ងៃទី ១៩ ខែមេសា នៅទីក្រុងរ៉ូម លើកទី ៣ និងទី ៤ នៅថ្ងៃទី ២៦ ខែមេសា និងថ្ងៃទី ១១ ខែឧសភាម្តងទៀត នៅក្នុងរដ្ឋធានី Omani ។ គណៈប្រតិភូអ៊ីរ៉ង់ នៅឯការពិគ្រោះយោបល់នេះ ដឹកនាំដោយរដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi ហើយគណៈប្រតិភូអាមេរិកដឹកនាំដោយបេសកជនពិសេស លោក Steve Witkoff ៕

ដោយ៖ ពេជ្រ