ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ជាតិ) ជាផ្លូវការហើយ ក្រោយយកឈ្នះលើក្រុមបឹងកេត សរុបលទ្ធផលទាំង២ជើង ២-១។
សម្រាប់ការប្រកួតជើងទី២ នៅកីឡដ្ឋានខេត្តស្វាយរៀងកាលពីម្សិលមិញ ក្រុមទាំង២បានបញ្ចប់ដោយលទ្ធផល ១-១។ ១គ្រាប់របស់ម្ចាស់ផ្ទះស្វាយរៀង រកបានដោយកីឡាករ ញាណ សុស៊ីដាន នាទីទី៧៨ ខណៈ១គ្រាប់របស់បឹងកេត រកបានដោយកីឡាករ សៀង ចន្ធា នាទីទី៣០។ ទោះលទ្ធផលស្មើគ្នាក្នុងជើងទី២ក្ដី តែកាលពីជើងទី១ ស្វាយរៀង ឈ្នះបឹងកេត ១-០។
លទ្ធផលនេះគឺគ្រប់គ្រាន់ឲ្យព្រះខ័នរាជស្វាយរៀង ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ជាតិ) ជាផ្លូវការ ដោយត្រូវប៉ះភ្នំពេញក្រោន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នៅពហុកីឡដ្ឋានមរតកតេជោ៕
