ល្ងាចនេះតើ ស្វាយរៀង ឬ បឹងកេត នឹងឡើងវគ្គផ្តាច់ព្រ័ត្រពានសម្តេច​តេជោ

នៅវេលាម៉ោង១៦៖០០នាទីល្ងាចនេះ ក្រុមព្រះខ័នរាជស្វាយរៀង និងបើកទ្វារកីឡដ្ឋានខេត្តស្វាយរៀងទទួលក្រុមភ្ញៀវបឹងកេត ក្នុងការប្រកួត​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ ។

សម្រាប់ការប្រកួតជើងទី១កន្លងមក ក្រុមព្រះខ័នរាជស្វាយរៀង  បានយកឈ្នះលើក្រុមម្ចាស់ផ្ទះបឹងកេត នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយលទ្ធផល ១-០។ ដូច្នេះយើងរង់ចាំមើលថាតើស្វាយរៀង ឬ បឹងកេត ឡើងវគ្គផ្តាច់ព្រ័ត្រពានសម្តេច​តេជោ។

ចំណែកភ្នំពេញ​ក្រោន បាន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រហើយ បន្ទាប់​ពី​ឈ្នះ វិសាខា ដោយ​លទ្ធផល​សរុប​ទាំង​ពីរ​ជើង​ ៣-២ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ខណៈ​​ការប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រពានសម្តេច​តេជោ ថ្នាក់ជាតិនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ខាងមុខនេះនៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

Written by 

Related posts

Leave a Comment