វីវរ៖ មេដឹកនាំឥណ្ឌា ថាបើជ្រុលជាប្រយុទ្ធហើយ ត្រូវតែរកឈ្នះចាញ់

នាយករដ្ឋមន្ត្រី លោក Narendra Modi បាននិយាយ ក្នុងសុន្ទរកថាលើកដំបូងចាប់តាំងពីជម្លោះថា ការប្រយុទ្ធទាំងអស់ បើចង់ផ្អាក គឺត្រូវតែស្ថិតក្រោមបទឈប់បាញ់ ខណលោក ក៏ព្រមានថាអាចនឹងឈានដល់សង្គ្រាមពេញលេញ ផងដែរ។

 មេដឹកនាំហិណ្ឌូជាតិនិយមជ្រុលរូបនេះ បានបន្ថែមថា រដ្ឋាភិបាលរបស់លោក នឹងមិនធ្វើឱ្យមានភាពខុសគ្នារវាងរដ្ឋាភិបាលដែលគាំទ្រអំពើភេរវកម្ម និងក្រុមភេរវករ នោះទេ ដោយបន្តថា ប្រទេសឥណ្ឌា នឹងសងសឹកតាមលក្ខខណ្ឌរបស់ខ្លួន ប្រសិនបើមានការវាយប្រហារភេរវកម្មណាមួយនាពេលអនាគតមកលើប្រទេសនេះ។

ទន្ទឹមនោះ យោធាឥណ្ឌា បានបើកការវាយប្រហារដោយកាំជ្រួចជាច្រើនគ្រាប់សំដៅលើទីតាំងនៅក្នុងប្រទេសប៉ាគីស្ថាន និងតំបន់កាស្មៀរដែលគ្រប់គ្រងដោយប៉ាគីស្ថាន កាលពីថ្ងៃទី ៦ ខែឧសភា ដោយអះអាងថាវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធភេរវករ។

ងាកទៅរកសន្ធិសញ្ញាទឹក Indus ជាមួយប៉ាគីស្ថាន លោក Modi បានលើកឡើងថា ភេរវកម្ម និងពាណិជ្ជកម្មមិនអាចទៅជាមួយគ្នាបានទេ ទឹក និងឈាមមិនអាចហូរចូលគ្នាបានទេ ។

សន្ធិសញ្ញាដែលត្រូវបានសម្របសម្រួលដោយធនាគារពិភពលោក បានរួចផុតពីវិបត្តិជាច្រើនរវាងគូប្រជែងទាំង ២។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនាពេលថ្មីៗនេះរបស់ឥណ្ឌា ក្នុងការបញ្ឈប់លំហូរទឹកបង្ហាញពីការផ្លាស់ប្តូរការទូតយ៉ាងខ្លាំង ដោយប្រើប្រាស់ទឹកដែលប៉ាគីស្ថានពឹងផ្អែកលើសម្រាប់គោលបំណងកសិកម្ម និងស៊ីវិលជាឥទ្ធិពល ៕

ដោយ៖ ពេជ្រ         

Written by 

Related posts

Leave a Comment