ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានហ្វឹកហាត់ថ្ងៃដំបូងកាលពីម្សិលមិញនៅទីលានហ្វឹកហាត់ ក្នុងពហុកីឡដ្ឋានមរតកតេជោ ត្រៀមការប្រកួតពានរង្វាន់ ASEAN Mitsubishi Electric Cup™ 2024 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥។
សម្រាប់ការហ្វឹកហាត់ថ្ងៃដំបូងក្រោយមការដឹកនាំរបស់លោក Koji Gyotoku គ្រូបង្វឹកបណ្ដោះអាសន្នក្រុមជម្រើសជាតិកម្ពុជា និងក៏មានវត្តមានកីឡាករចូលសញ្ជាតិថ្មី៣រូបផងដែរគឺកីឡាករ Takaki Ose ( ភ្នំពេញក្រោន) កីឡាករ Rafael Andres Nieto Rondon ( ភ្នំពេញក្រោន) និងកីឡាករ Coulibaly Abdel Kader ( ISI ដង្កោសែនជ័យ)
សូមមជម្រាបថា សម្រាប់ព្រឹត្តិការណ៍ខាងលើ កម្ពុជា ស្ថិតនៅពូល A ជាមួយ ថៃ ម៉ាឡេស៊ី សិង្ហបុរី និងទីម័រខាងកើត។ ចំណែកការប្រកួតបើកឆាករបស់ក្រុមគោព្រៃកម្ពុជា ត្រូវប៉ះម៉ាឡេស៊ី នៅថ្ងៃទី៨ខែធ្នូ ឆ្នាំ២០២៤វេលាម៉ោង ៥:៤៥ នាទីល្ងាច ពហុកីឡដ្ឋានជាតិអូឡាំពិក៕