លោក Modi ចេញថ្លែងសុន្ទរកថាលើកដំបូងចាប់តាំងពីជម្លោះ ដោយព្រមានប៉ាគីស្ថានខ្លាំងជាងមុនទៀត

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយថា ប្រទេសលោក នឹងឆ្លើយតបយ៉ាងខ្លាំង ចំពោះអ្វីដែលលោក ពណ៌នាថាជាការវាយប្រហារភេរវកម្ម នាពេលអនាគត បន្ទាប់ពីការបាញ់តបតគ្នាទៅវិញទៅមករយៈពេល ៤ ថ្ងៃ ជាមួយប្រទេសប៉ាគីស្ថាន។

លោក Modi បានលើកឡើង នៅក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងរបស់លោក ថានេះមិនមែនជាយុគសម័យនៃសង្គ្រាមទេ ហើយក៏មិនមែនជាសម័យនៃភេរវកម្មដែរ ។

ការថ្លែងរបស់លោក Modi នេះគឺបន្ទាប់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធនៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា ដែលសម្លាប់មនុស្ស ២៦ នាក់ ដែលឥណ្ឌា ប្រកាន់ក្រុមដែលមានមូលដ្ឋាននៅប៉ាគីស្ថាន។

ទោះជាយ៉ាងណា ទីក្រុង​អ៊ីស្លាម៉ាបាដ​ បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ ចំពោះ​ការ​ចោទប្រកាន់ទាំងអស់នេះ ។

បទ​ឈប់​បាញ់​ដែល​អាមេរិក​ បាន​ព្រមព្រៀង​គ្នា​រវាង​ភាគីឥណ្ឌា និងប៉ាគីស្ថាន កាលពីចុង​សប្តាហ៍​មុន កំពុងបន្តនៅឡើយ ប៉ុន្តែនៅតែមានរបាយការណ៍ពីការវាយប្រហារគ្នាទៅវិញទៅមកដដែល។

គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថារបស់លោក Modi បានបន្ថែមថា ប្រសិនបើការវាយប្រហារភេរវកម្មណាមួយផ្សេងទៀតបន្តប្រឆាំងនឹងឥណ្ឌា នោះការឆ្លើយតបដែលមិននឹកស្មានដល់នឹងត្រូវកើតឡើង៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment