ខេត្តរតនគិរី÷ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី កាលពីពេលថ្មីៗនេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនចុះទៅពិនិត្យកំណាត់ផ្លូវ កៅស៊ូប្រភេទ DBST ប្រវែង៥.៦km ដែលមន្ទីរសាធារការនិងដឹកជញ្ជូនខេត្ត ទើបសាងសង់រួចរាល់នោះ។

ផ្លូវ១ខ្សែនេះបានតភ្ជាប់ពីផ្លូវជាតិលេខ៧៨ ក្នុងសង្កាត់កាចាញក្រុងបានលុង ឆ្ពោះទៅឃុំចាអ៊ុង ចំណុចទឹកជ្រោះធម្មជាតិចាអ៊ុង គឺស្ថិតក្នុងភូមិចាអ៊ុងចាន់ និងភូមិចាអ៊ុងកៅ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។
នៅពេលនោះមន្ត្រីជំនាញបានត្រួតពិនិត្យ និងវាយតម្លៃពី គុណភាពផ្លូវរួច ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណអភិបាលខេត្តរតនគិរី និងលោកជំទាវ បានសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅទីនោះ ដោយពាំនាំការសួរសុខទុក្ខពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

ឯកឧត្ដម បានលើកឡើងថា ការខិតខំប្រឹងប្រែងអភិវឌ្ឈន៍ ធ្វើផ្លូវគមនាគមន៍នានា គឺជាជម្រើសដ៏ល្អ ដើម្បីចូលរួមចំណែកស្ដារហេដ្ឋារចនាសម្ព័ន ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០២៣ ដល់ ឆ្នាំ២០៥០។
ឯកឧត្ដមបានបន្ថែមថា ការស្ថាបនាផ្លូវនេះ គឺដើម្បីតភ្ជាប់រវាងទីក្រុងទៅទីជនបទដាច់ស្រយ៉ាល ដើម្បីលើកកំពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍និមួយៗ មិនតែប៉ុណ្ណោះកំណាត់ផ្លូវ១ខ្សែនេះ បានសម្រួលឲ្យភ្ញៀវទេសចរណ៍ជាតិនិងអន្ដរជាតិបានធ្វើដំណើទៅលេងកម្សាននៅរម្មណីយដ្ឋានទឹកជ្រោះចាអ៊ុង បានយ៉ាងងាយស្រួលទៀតផង។
នៅខណ:ពេលនោះប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី លោក សាយ សាមាន បានឲ្យដឹងដែរថា ផ្លូវនេះគឺជាប្រភេទផ្លូវក្រាលកៅស៊ូ DBST មានទទឹង៧ម៉ែត្រ និងបណ្ដោយប្រវែង៥,៦គីឡូម៉ែត្រ បានធ្វើរួចរាល់ជាស្ថាបពរហើយគឺគ្រោងនិងដាក់សម្ភោធឲ្យពលរដ្ឋ ប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខនេះហើយ។

ដោយឡែកប្រជាពលរដ្ឋរស់នៅភូមិចាអ៊ុងចាន់ និងភូមិចាអ៊ុងកៅក្នុងឃុំចាអ៊ុងទាំងមូល កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ ពួកគាត់បានជួបជុំគ្នាដើម្បីសម្ដែងការដឹងគុណដល់ថ្នាក់ដឹកនាំ ពួកគាត់ហាក់សប្បាយក្នុងចិត្ដយ៉ាងខ្លាំងណាស់ និងមានលាយឡំសំលេងសរសើរថាយើងមានថ្នាក់ដឹកនាំខេត្ត និងប្រមុខដឹកនាំរាជរដ្ឋាភិបាលល្អពោល សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋទូទាំងប្រទេសនិងប្រជាពលរដ្ឋនៅខេត្តរតនគិរីយើងនេះផងដែរ។
ជាក់ស្ដែងគឺកំណាត់ផ្លូវ១ខ្សែនេះបានធ្វើឲ្យពួកគាត់ សម្រេចសមតាមបំណងប្រាថ្នា រកអ្វីមកប្រៀបផ្ទឹមពុំបាននោះឡើយកាលដើមឡើយផ្លូវនេះពិបាកក្នុងកាធ្វើដំណើរណាស់កុំថាឡើយជិះមូតូឡាននោះសូម្បីតែថ្មើជើងក៏ពិបាកដែរ ទើបតែពេលនេះទេ ដែលពួកគាត់ទទួលបានកំណប់ទ្រព្យដ៏គាប់ចន្ដា មហាប្រសើមួយមិនអាចកាត់ថ្លៃបានទេ ដូច្នេះមានតែពាក្យ ថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់អាជ្ញាធរខេត្ត ដែលបានចាប់ដៃគូរជាមួយមន្ទីរសាធារណការខិតខំប្រឹងប្រែងស្ថាបនាផ្លូវមួយខ្សែនេះឡើង និងបានរួចរាល់ជាស្ថាពរនៅដើមខែឧសភា ឆ្នាំ២០២៥នេះ។

ពួកគាត់និងបានជូនពរ ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាសូមមានសុខភាពល្អប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំនៅអណតិទី៧និងអណត្ដិបន្ដ ដើម្បីអភិវឌ្ឍន៍ស្ដារនិងកសាងសមិទ្ធិផលថ្មីៗដែលនៅសេសសល់ឲ្យកាន់តែល្អប្រសើថែមទៀត។
ជាចុងក្រោយពួកគាត់បានសំណូមពរដល់អាជ្ញាធរខេត្តរតនគិរីមេត្តាជួយសាងសង់កំណាត់ផ្លូវនេះតភ្ជាប់ទៅដល់ឃុំហាតប៉ក់ស្រុកវើនសៃ ដើម្បីសម្រួលដល់កាធ្វើដំណើរព្រោះផ្លូវនោះក៏មានកាលំបាកជាខ្លាំងណាស់ដែរ៕


