បទឈប់បាញ់ប្រកាសហើយ តែអ៊ុយក្រែន ថារុស្ស៊ី ឆ្លៀតទម្លាក់គ្រាប់ ៣ដងទៀត នៅ Sumy

បទឈប់បាញ់រយៈពេល ៣ ថ្ងៃ ដែលប្រកាសដោយរុស្ស៊ី បានចូលជាធរមាន នៅថ្ងៃព្រហស្បតិ៍នេះ ដោយគេសង្កេតឃើញថាទីក្រុងនានារបស់អ៊ុយក្រែន ហាក់មានភាពស្ងប់ស្ងាត់ ការបាញ់ផ្លោង និងវាយប្រហារផ្សេងៗ។

ទោះជាយ៉ាងណា កងទ័ពអាកាសរបស់អ៊ុយក្រែន រាយការណ៍ថា បន្ទាប់ពីការចាប់ផ្តើមបទឈប់បាញ់ដែលប្រកាសដោយវិមានក្រឹមឡាំងមក យន្តហោះរុស្ស៊ី បានបាញ់ទម្លាក់គ្រាប់បែកចំនួន ៣ ដងលើតំបន់ Sumy ភាគខាងជើង។

បទ​ឈប់​បាញ់​របស់​រុ​ស្ស៊ី ដែល​ប្រកាសអំឡុងខួប​លើក​ទី​៨០ នៃ​ការ​ចាញ់​សង្គ្រាម​លោក​លើក​ទី​២ របស់​ពួក​ណា​ស៊ី​អា​ល្លឺ​ម៉​ង់ បាន​ចូល​ជា​ធរមាន​នៅ​ពាក់កណ្តាល​អធ្រាត្រ ថ្ងៃពុធ (ម៉ោង​នៅ​ក្រុង​មូ​ស្គូ) ។

ជាផ្នែកមួយនៃព្រឹត្តិការណ៍គម្រប់ខួបនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងមេដឹកនាំផ្សេងទៀតនៅទីក្រុងមូស្គូ ហើយនឹងពិនិត្យមើលឡើងវិញនូវក្បួនដង្ហែរយោធានៅលើទីលានក្រហមនៃទីក្រុងម៉ូស្គូ នៅថ្ងៃទី ៩ ខែឧសភា។

ដោយឡែក កន្លងមក ភាគីអ៊ុយក្រែន បានហៅបទឈប់បាញ់នេះថាជាការប្រឌិតរបស់លោកពូទីន ដើម្បីបង្កើតចំណាប់អារម្មណ៍ដល់ពិភពលោក ប៉ុណ្ណោះ ។

គួរបញ្ជាក់ថា មកថល់ពេលនេះ គេសង្កេតឃើញថាទីក្រុងមួយចំនួនរបស់អ៊ុយក្រែន មានសភាពស្ងប់ស្ងាត់ មិនមានការប្រយុទ្ធនោះទេ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment