នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា សហការជាមួយក្លិបអ្នកកាសែតកម្ពុជា រៀបចំវេទិកាសារព័ត៌មានស្តីពី “ទំនាក់ទំនងការទូតកម្ពុជា-បារាំង និងការអភិវឌ្ឍនៅកម្ពុជា” ក្រោមវត្តមានឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងអ្នកសារព័ត៌មានមកពីច្រើនស្ថាប័នផងដែរ។ វេទិកានេះធ្វើឡើងក្នុងបរិវេណស្ថានទូតបារាំងប្រចាំនៅកម្ពុជា៕



