បេសកជនប៉ាគីស្ថាន បានប្រាប់អ្នកយកព័ត៌មានថា កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីភាពតានតឹងដែលកំពុងកើនឡើងរវាងឥណ្ឌា និងប៉ាគីស្ថាន នឹងប្រព្រឹត្តទៅ នៅថ្ងៃចន្ទទី ៥ ខែឧសភា នេះ។

បេសកជនរូបនេះ បាននិយាយថា ប៉ាគីស្ថាន បានស្នើសុំជាផ្លូវការនូវការពិគ្រោះយោបល់បិទទ្វារជាបន្ទាន់នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
តំណាងអចិន្ត្រៃយ៍របស់ប៉ាគីស្ថានប្រចាំអង្គការសហប្រជាជាតិ លោក Asim Iftikhar Ahmad នឹងធ្វើសេចក្តីថ្លែងការណ៍ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនោះ ៕

ដោយ៖ ពេជ្រ