លោកស្រី រ៉ែឈល ប៊ល (Rachel Ball) នាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្ត្រាលី ប្រចាំរាជធានីភ្នំពេញ អញ្ជើញចូលជួបសំដែងការគួសមជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ លោកឧត្តមសេនីយ៍ស្នងការរង លោកនាយការិយាល័យ អន្តោប្រវេសន៍ ចូលរួមសំណេះសំណាលសម្តែងការគួរសមជាមួយ លោកស្រី រ៉ែឈល ប៊ល (Rachel Ball) នាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្ត្រាលី ប្រចាំរាជធានីភ្នំពេញ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ  បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះគឺជជែកពិភាក្សាលើកិច្ចសហប្រតិបត្តិការការងារ -សន្តិសុខសណ្ដាប់ធ្នាប់សង្គម -ការបង្ក្រាបបទល្មើស ឧក្រិដ្ឋជនឆ្លងដែន -បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស -បទល្មើសពលករឆ្លងដែនខុសច្បាប់ -បទល្មើសឧក្រិដ្ឋបច្ចេកវិទ្យា តាមប្រព័ន្ធអនឡាញផ្សេងៗ ។

ជាមួយគ្នានោះ លោកស្រី រ៉ែឈល ប៊ល (Rachel Ball) នាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្ត្រាលី ប្រចាំរាជធានីភ្នំពេញ បានសំណូមពរមកថ្នាក់ដឹកនាំនគរបាលខេត្តបន្ទាយមានជ័យ ជួយសម្រួលលើកិច្ចសហប្រតិបត្តិការល្អក្នុងការទប់ស្កាត់បង្រ្កាបបទល្មើសផ្សេងៗ៕

Written by 

Related posts

Leave a Comment