Rashford ទំនង​ជា​នឹង​អវត្តមានដល់ចប់រដូវ​កាល​នេះ​

ខ្សែប្រយុទ្ធខ្ចីជើងរបស់ Aston Villa កីឡាករ Marcus Rashford ត្រូវបានគេរំពឹងថានឹងអវត្តមាន​សម្រាប់រដូវកាលដែលនៅសេសសល់ជាមួយនឹងរបួសសរសៃពួរ។

​ Rashford បានរងរបួសវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ពេល Aston Villa ប្រកួតចាញ Crystal Palace កាលពីថ្ងៃសៅរ៍ ហើយកំពុងត្រូវបានវាយតម្លៃលើបញ្ហារបួសសរសៃពួររបស់គេ។

​កីឡាករវ័យ ២៧ ឆ្នាំរូបនេះកំពុងលេងឲ្យ Aston Villa ក្នុងនាមជាកីឡាករខ្ចីជើងពី Manchester United អាចត្រលប់មកវិញមុនពេលបញ្ចប់យុទ្ធនាការ Premier League ។

ទោះបីជាយ៉ាងណាក៏ដោយ ​របួសរបស់ Rashford ទំនងអាចនឹងជា​ទាន់ពេលវេលាសម្រាប់ការប្រកួតរបស់អង់គ្លេសក្នុងខែមិថុនា ដែលជាការប្រកួតជម្រុះ World Cup ជាមួយ Andorra និងការប្រកួតមិត្តភាពជាមួយសេណេហ្គាល់។

ប្រសិនបើ​ Rashford ត្រលប់មកវិញ​នោះ ការបង្ហាញខ្លួនក្នុងលីគចុងក្រោយរបស់ Rashford នឹងប៉ះ Tottenham នៅថ្ងៃទី ១៨ ខែឧសភា ដោយសារ​រូបគេមិនមានសិទ្ធិលេងក្នុងការប្រកួតចុងក្រោយរបស់ Villa ​ទល់នឹង United នៅថ្ងៃទី ២៥ ឧសភានោះទេ៕

Written by 

Related posts

Leave a Comment