រដ្ឋមន្ត្រីការបរទេស លោក Wang Yi បាននិយាយថា ប្រទេសចិន អំពាវនាវឱ្យឥណ្ឌា និងប៉ាគីស្ថាន បង្ហាញការអត់ធ្មត់ បន្ទាប់ពីការវាយប្រហារភេរវកម្មនៅក្នុងទឹកដីសហភាពឥណ្ឌានៃ Jammu និង កាស្មៀរ ដោយសារតែជម្លោះនេះមិនស្ថិតក្នុងផលប្រយោជន៍រវាងទាំងពីរ នោះទេ។

ក្រសួងការបរទេសចិន បានដកស្រង់សម្តីលោក Wang ដែលលើកឡើងថា ក្នុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីប៉ាគីស្ថាន លោក Ishaq Dar ថា ប្រទេសចិន អំពាវនាវឱ្យមានការស៊ើបអង្កេតដោយមិនលំអៀងឱ្យបានឆាប់បំផុត ពីព្រោះជម្លោះមិនស្ថិតនៅក្នុងផលប្រយោជន៍ជាមូលដ្ឋានរបស់ឥណ្ឌា ឬប៉ាគីស្ថាន ហើយនឹងគ្មានវិធីជំរុញសន្តិភាព និងស្ថិរភាពក្នុងតំបន់ដែរ។
ទន្ទឹមនោះ អ្នកការទូតកំពូលចិន ក៏បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម គឺជាការទទួលខុសត្រូវរួមរបស់ប្រទេសទាំងអស់។ តាមសម្ដីលោក ក្រុងប៉េកាំង គាំទ្រភាគីប៉ាគីស្ថានលើបញ្ហានេះ។
ទោះជាយ៉ាងណា លោក សង្ឃឹមថា ភាពតានតឹងរវាងប៉ាគីស្ថាន និងឥណ្ឌា នឹងត្រូវបានបន្ធូរបន្ថយវិលទៅរកសភាពធម្មតាវិញ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែមេសា មានការសម្លាប់ជនជាតិឥណ្ឌា ២៥នាក់ និងជនជាតិនេប៉ាល់ម្នាក់ រួមទាំងរងរបួសជាច្រើននាក់ទៀត ដោយការបាញ់កាំភ្លើងយន្តសំដៅលើទីក្រុងទេសចរណ៍ដ៏ពេញនិយម Pahalgam នៃតំបន់ Jammu និងកាស្មៀរ ៕

ដោយ៖ ពេជ្រ