ចាប់តាំងពីមានភាពល្បីល្បាញនៅលើឆាកអន្តរជាតិកាលពីរដូវកាលមុន Lamine Yamal បានវិវត្តយ៉ាងឆាប់រហ័សលើសពីការរំពឹងទុកទៅជាកីឡាករវ័យក្មេងដ៏គួរឱ្យចាប់អារម្មណ៍បំផុតម្នាក់នៅក្នុងបាល់ទាត់ពិភពលោក។ ភាពអស្ចារ្យរបស់គេនៅក្រុម FC Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញ នៅតែបន្តបង្កើតប្រវត្តិសាស្ត្រ ហើយឥឡូវនេះ Lamine Yamal បានឈ្នះពានរង្វាន់មួយដែល Lionel Messi និង Cristiano Ronaldo មិនធ្លាប់មាន ។
Yamal ត្រូវបានគេដាក់ឈ្មោះថា Breakthrough of the Year នៅឯពិធីប្រគល់ពានរង្វាន់ Laureus World Sports Awards ឆ្នាំ 2025 ពិធីធ្វើឡើងដើម្បីផ្តល់កិត្តិយសដល់បុគ្គល ឬក្រុមដែលបានបង្ហាញពីការជោគជ័យនៅលើឆាកពិភពលោក។ នៅក្នុងព្រឹត្តិការណ៍ដែលបានធ្វើឡើងកាលពីថ្ងៃចន្ទក្នុងទីក្រុងម៉ាឌ្រីដ ខ្សែបម្រើស្លាបរបស់ក្លឹប Barcelona បានឈរនៅលើទីលានដ៏រឹងមាំដែលរួមមាន Julien Alfred, Summer McIntosh, Letsile Tebogo និង Victor Wembanyama ផងដែរ៕
