ចិន អំពាវនាវឲ្យពិភពលោករួបរួម ក្រោយអាមេរិក ប្រកាសពន្ធលើខ្លួនលើសពី ១០០ភាគរយ

លោក Yu Miaojie ប្រធានសាកលវិទ្យាល័យ Liaoning បានប្រាប់ឲ្យដឹង កាលពីថ្ងៃអង្គារថា តាមរយៈការចាត់វិធានការការពារនិយមរបស់លោកប្រធានាធិបតី Donald Trump កំពុងធ្វើឱ្យប្រទេសអាមេរិក ធ្លាក់ចូលទៅក្នុងភាពឯកោផ្នែកសេដ្ឋកិច្ច ។

លោក Miaojie បានលើកឡើងថា ដោយការដាក់ពន្ធខ្ពស់លើដៃគូពាណិជ្ជកម្មទាំងអស់ រួមទាំងប្រទេសចិនផងនោះ សហរដ្ឋអាមេរិក កំពុងបង្កហានិភ័យដល់ពាណិជ្ជកម្ម និងឯកោសេដ្ឋកិច្ច។

ដោយអត្ថាធិប្បាយលើការរឹតបន្តឹងនាពេលថ្មីៗនេះរបស់ទីក្រុងវ៉ាស៊ីនតោន លោក Miaojie បានបន្ថែមថា ក្នុងពេលអនាគតដ៏ខ្លីខាងមុខ យើងអាចរំពឹងថានឹងមានការផ្លាស់ប្តូរអវិជ្ជមាននៅក្នុងទំហំពាណិជ្ជកម្មសកល និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញជឿជាក់ថា ពន្ធគយរបស់លោក Trump នឹងមានផលប៉ះពាល់មានកម្រិតលើការនាំចេញរបស់ចិន ចាប់តាំងពីប្រទេសចិនធ្វើពិពិធកម្មលំហូរទំនិញយ៉ាងសកម្ម ដោយមិនផ្តោតលើសហរដ្ឋអាមេរិក។

ទន្ទឹមនោះ លោក ក៏បានសន្និដ្ឋានថា ពន្ធគយរបស់សហរដ្ឋអាមេរិក នឹងនាំឱ្យតម្លៃកាន់តែខ្ពស់ ដោយបន្ថែមសម្ពាធអតិផរណា ខណពេលដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងធ្លាក់ចុះ។

ផ្ទុយទៅវិញ លោក Chen Fengying ដែលជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិសហសម័យចិន ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានប្រាប់សារព័ត៌មានថា ដើម្បីឆ្លើយតបទៅនឹងសម្ពាធរបស់សហរដ្ឋអាមេរិក គ្រប់សេដ្ឋកិច្ចផ្សេងទៀតគួរតែរួបរួមគ្នា ហើយត្រូវរកវិធីដើម្បីយកឈ្នះលើបញ្ហាប្រឈមនេះ។

ដូចដែលអ្នកជំនាញ បានសន្និដ្ឋានថា ក្នុងស្ថានភាពបច្ចុប្បន្ន ប្រទេសដែលចាប់អារម្មណ៍ចាំបាច់ត្រូវរួបរួម និងបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី៕

ដោយ៖ ពេជ្រ      

Written by 

Related posts

Leave a Comment