Ronaldo កំពុងសម្លឹងមើលឱកាសត្រឡប់ទៅកាន់ទ្រនំចាស់វិញ មុនពេលបញ្ចប់អាជីព​បាល់ទាត់

កំពូល​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo កំពុងសម្លឹងមើលឱកាសត្រឡប់ទៅកាន់ទ្រនំចាស់ Real Madrid វិញ មុនពេលបញ្ចប់អាជីពពីបាល់ទាត់ ស្របពេលកិច្ចសន្យារបស់​ខ្លួន​ជាមួយក្លិប​អារ៉ាប៊ីសាអ៊ូឌីត​ Al-Nassr កាន់តែកៀកនឹងផុតសុពលភាព។

យោងតាមការចុះផ្សាយដោយសារព័ត៌មាន El Desmarque បានឱ្យដឹងថា Ronaldo បច្ចុប្បន្នកំពុងមានការចាប់អារម្មណ៍ ដោយក្លិបធំ ២ គឺ Al-Hilal ដែល​ជា​ក្លិប​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ផ្ទាល់​ និង​ក្លិប​អ៉ីតាលី Inter Milan។ ទោះបីជាយ៉ាងណា ខ្សែ​ប្រយុទ្ធ​រូប​នេះ​ហាក់មានបំណងចង់​វិលត្រឡប់​ទៅ​ក្លិប​ចាស់ Real Madrid ដែលជាទ្រនំ​ដ៏​ជោគជ័យ​បំផុត​ក្នុង​អាជីព​​របស់ខ្លួន៕

Written by 

Related posts

Leave a Comment