​អបអរ​! Lamine Yamal ​ឈ្នះពានកីឡាករវ័យក្មេងលេងល្អបំផុតប្រចាំឆ្នាំ២០២៤

ខ្សែប្រយុទ្ធ​វ័យ​១៧ឆ្នាំ Lamine Yamal ត្រូវបានបោះឆ្នោតជាប់ជាកីឡាករ​វ័យក្រោម ២១ឆ្នាំលេងល្អផ្តាច់គេ ប្រចាំឆ្នាំ២០២៤  ។

ពានរង្វាន់ឯកត្តជននេះត្រូវបានរៀបចំឡើងដោយកាសែតអ៉ីតាលី Tuttosport ដែលត្រូវបានផ្តល់ជូនតែកីឡាករផ្នែកបុរសនៅតំបន់អឺរ៉ុប (UEFA) វ័យក្រោម ២១ឆ្នាំ ឆ្លងតាមការបោះឆ្នោតពីក្រុមអ្នកសារព័ត៌មានកីឡាប៉ុណ្ណោះជារៀងរាល់ឆ្នាំ។

ជាលទ្ធផល Yamal ​ត្រូវបានបោះឆ្នោតជាកំពូលកីឡាករវ័យក្មេងលេងល្អក្នុងឆ្នាំនេះ បន្ទាប់ពីបង្ហាញខ្លួនក្នុងជម្រើសដំបូងក្នុងក្លិបជាប់លាប់នារដូវកាលមុន មុនពេលជួយជម្រើសជាតិអេស្ប៉ាញឈ្នះជើងឯកអឺរ៉ុប Euro 2024 នៅប្រទេសអាល្លឺម៉ង់៕

Written by 

Related posts

Leave a Comment