សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានយល់ព្រមបញ្ឈប់ការវាយប្រហារលើរោងចក្រថាមពលរុស្ស៊ី ខណការយល់នោះធ្វើទ្បើងក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី Donald Trump ។ មេដឹកនាំទាំងពីរបាននិយាយគ្នាប្រហែលមួយម៉ោងកាលពីថ្ងៃពុធម្សិលមិញ។

សេចក្តីប្រកាសនេះបានធ្វើឡើងនៅពេលដែលទីក្រុងម៉ូស្គូបានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមលើការផ្អាករយៈពេល ៣០ ថ្ងៃនៃការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនក្នុងការពិភាក្សាតាមទូរស័ព្ទជាមួយលោក Trump មួយថ្ងៃមុន។
លោក Trump ក៏បានពិភាក្សាជាមួយលោក Zelenskyy អំពីរោងចក្រផ្គត់ផ្គង់អគ្គិសនី និងថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន ហើយបានផ្តល់ជំនួយក្នុងការដំណើរការរោងចក្រទាំងនោះថែមទៀត។ លោកTrump បាននិយាយថា កម្មសិទ្ធិរបស់អាមេរិកចំពោះរោងចក្រនឹងជាការការពារដ៏ល្អបំផុតសម្រាប់ហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន។
មន្ត្រីអាមេរិកបានថ្លែងថា ក្រុមបច្ចេកទេសនឹងជួបប្រជុំគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីតនៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីពិភាក្សាអំពីការពង្រីកបទឈប់បាញ់ដោយរួមបញ្ចូលសមុទ្រខ្មៅលើផ្លូវឆ្ពោះទៅរកការបញ្ឈប់អរិភាពទាំងស្រុងតែម្តង៕

ដោយ៖ ពេជ្រ