គោលដៅតាមការរំពឹងទុកសំខាន់ៗសម្រាប់ការអភិវឌ្ឍប្រចាំឆ្នាំ ២០២៥ ៖ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនកើនឡើងប្រហែល៥%

ព្រឹកថ្ងៃទី ៥ ខែមីនា មហាសន្និបាតលើកទី ៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើនៅវិមានសភាប្រជាជន ។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋ មានដូចជាលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមពិធីបើក ។ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលចិនជូនចំពោះអង្គមហាសន្និបាត ។

របាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថា គោលដៅតាមការរំពឹងទុកសំខាន់ៗសម្រាប់ការអភិវឌ្ឍប្រចាំឆ្នាំ ២០២៥ មានដូចតទៅ៖ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនកើនឡើងប្រហែល៥% អត្រាបាត់បង់ការងារនៅតាមទីក្រុងនិងជនបទដែលបានចុះបញ្ជីស្ថិតនៅចន្លោះ ៥,៥ ភាគរយ ឱកាសការងារថ្មីនៅតាមទីក្រុងនិងជនបទមានចំនួនជាង ១២ លាននាក់ ៕

Written by 

Related posts

Leave a Comment