អាជ្ញាធរអ៊ុយក្រែន បានឲ្យដឹងថា មនុស្ស ៧ នាក់រងរបួសនៅក្នុងការវាយប្រហារដ៏សាហាវមួយ លើទីក្រុង Kharkov ភាគឦសាន។

សេវាសង្គ្រោះបន្ទាន់រដ្ឋ DSNS បញ្ជាក់ថា មនុស្សចំនួន ៦៤ នាក់ ដែលភាគច្រើនជាអ្នកជំងឺ ត្រូវបានជម្លៀសចេញពីកន្លែងរងគ្រោះដែលជាអគារកម្ពស់បីជាន់ ភ្លាមៗ បន្ទាប់ពីការវាយប្រហារបណ្ដាលឲ្យឆេះ។
បន្ទាប់ពីត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមួយ។
DSNS បានបន្ថែមថា អគារលំនៅដ្ឋាន មជ្ឈមណ្ឌលផ្សារទំនើប និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀត រងការខូចខាតនៅក្នុងទីក្រុងនេះ ។
ដោយឡែក ក្រសួងការពារជាតិរុស្ស៊ី ក៏បានរាយការណ៍ពីការស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ៤៨ គ្រឿង ដែលប្រតិបត្តិការក្នុងតំបន់ចំនួន ៨ រួមទាំងនៅឧបទ្វីប Crimean ផងដែរ៕

ដោយ៖ ពេជ្រ