ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោក មានការគោរពចំពោះប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅមុនថ្ងៃនៃកិច្ចពិភាក្សា ដែលនឹងធ្វើឡើងនៅសេតវិមាន។

នៅពេលសួរថាតើលោក នឹងសុំទោសលោក Zelensky ទេ ចំពោះការថាជនផ្តាច់ការ ខណលោក Trump ឆ្លើយថា លោក មិនជឿថាលោកប្រើពាក្យដូច្នោះនោះទេ។
ផ្ទុយទៅវិញ លោក Trump ក៏បានចាប់ទុកលោក Zelensky ដោយហៅថាជាបុរសក្លាហានថែមទៀត ផងដែរ ។
លោក Trump បានលើកឡើងបែបនេះ បន្ទាប់ពីកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស លោក Sir Keir Starmer អំពីការបញ្ចប់សង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី។
លោក ក៏បានព្យាករណ៍ថា នឹងមានកិច្ចប្រជុំដ៏ល្អ ជាមួយលោក Zelensky ដោយនិយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសន្តិភាពកំពុងដំណើរការយ៉ាងឆាប់រហ័ស ។
គួរបញ្ជាក់ថា លោក Trump និងត្រូវជួបជាមួយលោក Zelensky នៅក្នុងកិច្ចពិភាក្សាមួយដែលទាក់ទងនឹងការអភិវឌ្ឍន៍ធនធានកម្ររបស់អ៊ុយក្រែន ដែលលោក Trump ធ្លាប់ប្រកាសឲ្យយកមកដោះដូរនឹងជំនួយ៕

ដោយ៖ ពេជ្រ