បន្ទាយមានជ័យ ៖មានអគ្គីភ័យឆាបឆេះតូបអាជីវករថៃ ខ្មែរនៅចំណុចដើមពោធិ៍ផ្សារថ្មីខាងលិចអគារA នៃក្រុមផ្សាររោងក្លឿស្រុកអារញ្ញខេត្តស្រះកែវ ប្រទេសថៃដាប់ព្រំដែនក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ករណីនេះគឺកើតឡើងនៅវេលាម៉ោង ១២និង២៥ នាទីយប់ឈានចូលថ្ងៃទី ២៦ខែកុម្ភ: ឆ្នាំ ២០២៥ ។
មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជានៅក្រុងប៉ោយប៉ែតបាននឹងកំពុងទាក់ទងនឹងមន្ត្រីសមភាគីថៃនិងស្វែងរកព័ត៌មានពីពលរដ្ឋកម្ពុជាដែលជាអាជីវកររកស៊ីនៅផ្សាររោងក្លឿដើម្បីអាចដឹងពីមូលហេតុនៃអគ្គីភ័យ អំពីជនរងគ្រោះ បរិមាណនៃការខូចខាត និងការឆ្លើយតបផ្នែកគាំពារឬធារារ៉ាប់រងរបស់ម្ចាស់ផ្សារនិងអាជ្ញាធរមានសមត្ថកិច្ចចំពោះជនរងគ្រោះ ។
ប៉ុន្តែទិន្នន័យបឋមបាន អោយដឹងថា: ហេតុការណ៍នេះបណ្ដាលឲ្យឆេះតូបលក់ដូរខោអាវជជុះ ស្បែកជើង តុកៅអីជាដើម អស់ជាង៤០ តូប ៕



