គ្រូបង្វឹកអ៊ីស្លង់លោក Hareide ​ប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយ

សមាគមកីឡាបាល់ទាត់អ៊ីស្លង់ (KSI) បាននិយាយកាលពីថ្ងៃចន្ទថា គ្រូបង្វឹកសញ្ជាតិអ៊ីស្លង់លោក Age Hareide បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយ។

អតីតគ្រូបង្វឹកដាណឺម៉ាក និងន័រវេសបានចូលដឹកនាំក្រុមអ៊ីស្លង់ក្នុងឆ្នាំ ២០២៣និងបានគ្រប់គ្រងក្រុមសរុបចំនួន ២០ប្រកួត។

លោក Hareide សញ្ជាតិន័រវេស វ័យ ៧១ឆ្នាំ បានដឹកនាំក្រុមជម្រើសជាតិដាណឺម៉ាក ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ ដែលនាំពួកគេទៅវគ្គ ១៦ ក្រុមចុងក្រោយនៅ World Cup 2018 ។ កំឡុងពេលលោកជាកីឡាករគឺកាន់តួនាទីជាខ្សែការពារសម្រាប់ Norwich City និង Manchester City ។

KSI បានចាប់ផ្តើមការស្វែងរកគ្រូបង្វឹកថ្មីសម្រាប់ក្រុមជម្រើសជាតិដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុង Nations League ពូល B4 កាលពីពេលថ្មីៗនេះ៕

Written by 

Related posts

Leave a Comment