អ្នកចាំទីដៃទី១របស់ព្រះខ័នរាជស្វាយរៀង កីឡាករ វីរ: ដារ៉ា កំពុងកាន់កាប់តំណែងអ្នកចាំទីរក្សាសំណាញ់ទី Clean Sheets បានច្រើនជាងគេ នៅលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល២០២៤-២៥ គិតត្រឹមសប្តាហ៍ទី២១។
ត្រឹមសប្តាហ៍ទី២១ អ្នកចាំទី វីរ: ដារ៉ា បានរក្សា Clean Sheet ចំនួន ១០លើក តាមពីក្រោយដោយអ្នកចាំទី រ៉េត លីហេង របស់ណាហ្គាវើលដ៍ រក្សា Clean Sheets បាន៥លើក អ្នកចាំទី ហ៊ុល គឹមហ៊ុយ របស់វិសាខា រក្សា Clean Sheet បាន ៤លើក និងអ្នកចាំទី សាវេង សំណាង របស់ភ្នំពេញក្រោន រក្សា Clean Sheet បាន ៤លើក៕
