​ប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា បន្តដំណើរទៅខេត្តភាគពាយ័ព្យប្រទេស

បន្ទាយមានជ័យ ៖​ គណៈប្រតិភូគណៈកម្មកាសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំដោយលោក សរ ចំរុង ប្រធានគណៈកម្មការ និង​លោក លោកស្រី តំណាងរាស្ត្រនៃមណ្ឌលខេត្តនានា នាថ្ងៃទី១០-១២ខែកុម្ភៈ ឆ្នាំ២០២៥ បានបន្តដំណើរចុះជួបសំណេះ សំណាលជាមួយអភិបាល អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីថ្នាក់ដឹកនាំពាក់ព័ន្ធនៅខរត្តបន្ទាយមានជ័យ ។ ពោលគឺដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្តនិមួយៗ ។

តំណាងខេត្តនិមួយៗបានលើកឡើងពីស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ សក្តានុពលសេដ្ឋកិច្ច សង្គមកិច្ច ។ក៏លើកដែរពីសន្តិសុខ ការទប់ស្កាត់ បង្ក្រាបក្មេងទំនើង  ការបន្សាបគ្រឿងញៀន  វិស័យឯកជន ពីការខ្វះទឹកសម្រាប់ប្រើប្រាស់ និងស្រោចស្រពបង្កបង្កើនផល នៅរដូវប្រាំងនិងការត្រៀមបម្រុងទុកដោះស្រាយ ។ក៏លើកដែរពីស្ថានភាព ទំនាស់ដីធ្លី ពីយន្តការដោះស្រាយបានសម្របសម្រួលដោះស្រាយលើករណីទំនាស់ដីធ្លី គឺតាមរយៈការ សម្រប សម្រួល របស់គណៈកម្មការសុរិយោដីនិងការសម្រប សម្រួលក្រៅប្រព័ន្ធ តុលាការ ស្របតាមគោលការណ៍ ឈ្នះ ឈ្នះ និងព្រមព្រៀងគ្នា។ក៏លើកដែរពីទំនាស់លើដីសម្បទានសេដ្ឋកិច្ច ឬសង្គមកិច្ច ឬការរំលោភយកដីរដ្ឋ  ដែលយកយន្តការច្បាប់ មកអនុវត្ត ក្នុងការដោះស្រាយ ដើម្បីការពារទ្រព្យសម្បត្តិរបស់ឯកជនស្របច្បាប់សហគមន៍ និងទ្រព្យសម្បត្តិរដ្ឋ។ ការចុះវាស់វែងធ្វើបណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋជាដើម ។

លោក សរ ចំរុង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលខេត្តនានា បានយកចិត្តទុកដាក់ ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ជាធំ និងភាពសុខដុមរមនា។គណៈកម្មការក៏បានកត់សម្គាល់ លើបញ្ហាប្រឈមទាំងអស់របស់ខេត្ត និងទទួលសំណើដែលខេត្តបានលើកឡើង យកទៅជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ដោះស្រាយតាមនីតិវិធីរបស់រដ្ឋសភា។

លោក សរ ចំរុង  បានលើកពីសកម្មភាពការងារ ដែលគណៈកម្មកាបានចុះតាមដាន អង្កេត និងស្វែងយល់អំពីការគោរពសិទ្ធិមនុស្សនៅកម្ពុជា នៅតាមក្រសួង-ស្ថាប័ន ក្នុងការអនុវត្តឲ្យបានសមស្របតាមរដ្ឋធម្មនុញ្ញនៃកម្ពុជា និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។ ព្រមទាំងរាល់លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិនានា ដែលពាក់ព័ន្ធក្នុងវិស័យសិទ្ធិមនុស្ស ដោយបានចុះជួបជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិខេត្តមួយចំនួន ដូចជារដ្ឋបាលខេត្ដខាងលើ ។

នៅខេត្តបន្ទាយមានជ័យប្រតិភូបានទស្សនកិច្ចនៅច្រកព្រំដែនអន្តរជាតិស្ទឹងបត់ ,ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ប្រជុំជាមួយខេត្ត ដែលរៀបចំនៅសាលាក្រុងប៉ោយប៉ែត រួចទៅទស្សនាច្រកព្រំដែនតំបន់ម៉ាឡៃ ផងដែរ ៕

Written by 

Related posts

Leave a Comment