Trump ទំនងជាលុបចោលច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៣០ ដើម្បីគាំទ្រវិធានការយកពន្ធរបស់លោក

លោកប្រធានាធិបតី Donald Trump អាចនឹងលុបចោលច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៣០ ដែលត្រូវបានបំភ្លេចចោលអស់ជាច្រើនទសវត្សរ៍ ដើម្បីគាំទ្រពន្ធគយថ្មីរបស់សហរដ្ឋអាមេរិកដែលនឹងផ្គូផ្គងពន្ធនាំចូលខ្ពស់ពីប្រទេសផ្សេងទៀត ។ នេះបើយោងតាមអ្នកជំនាញខាងពាណិជ្ជកម្ម និងច្បាប់ បានលើកឡើង។

លោក Trump បាននិយាយថា អត្រាពន្ធថ្មីរបស់សហរដ្ឋអាមេរិកនឹងចូលជាធរមាន ហើយមាត្រា ៣៣៨ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៣០ នឹងលែងប្រើប្រាស់។

មាត្រា ៣៣៨ ដែលត្រូវគេទុកចោលមិនដែល​ប្រើ​នេះ អនុញ្ញាតឱ្យប្រធានាធិបតីដាក់ពន្ធរហូតដល់ ៥០ ភាគរយ លើការនាំចូលពីប្រទេសដែលគេរកឃើញថារើសអើងប្រឆាំងនឹងច្បាប់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។

មាត្រានេះ អាចត្រូវបានប្រើ នៅពេលប្រធានាធិបតី រកឃើញថាប្រទេសមួយ ដាក់ការចោទប្រកាន់មិនសមហេតុផល ឬកំណត់បទបញ្ជា ដែលមិនមានស្ថេរភាព ចំពោះប្រទេសទាំងអស់។

គួរបញ្ជាក់ថា លោក Trump បានត្អូញត្អែរជាយូរមកហើយអំពីការគិតពន្ធរបស់សហរដ្ឋអាមេរិក ទាបជាងប្រទេសដទៃទៀត ដោយនិយាយថា ពន្ធគយថ្មីដែលលោក ដាក់ចេញនឹងចូលជាធរមានឆាប់ៗ ៕

ដោយ៖ ពេជ្រ          

Written by 

Related posts

Leave a Comment