សមាជិកសភាជាន់ខ្ពស់រុស្ស៊ីម្នាក់ បាននិយាយថា ការពង្រីកវិបត្តិអ៊ុយក្រែន កាន់តែធំ នឹងកាន់តែធ្វើឲ្យកង្វល់បញ្ហាសន្តិសុខពិភពលោក ខ្លាំងដូចគ្នា។

ដោយឡែក លោក Leonid Slutsky ប្រធានគណៈកម្មាធិការអន្តរជាតិនៃរដ្ឋ Duma ឬសភាជាន់ទាបរបស់រុស្ស៊ី និងជាមេដឹកនាំគណបក្សសេរីប្រជាធិបតេយ្យរុស្ស៊ី ឬ LDPR បានលើកឡើងថា វិបត្តិអ៊ុយក្រែនពង្រីកឆ្ងាយហួសពីដែនកំណត់ ដោយបង្ហាញពីបញ្ហាសន្តិសុខពិភពលោក និងសណ្តាប់ធ្នាប់ពិភពលោក ពិសេសលោកខាងលិច។
យោងតាម លោក Slutsky បានសន្និដ្ឋានថា បណ្តាប្រទេសនៅក្នុងសកលខាងត្បូង ឥឡូវនេះនៅជាប់ជាមួយរុស្ស៊ី ដូច្នេះ បើមានវិបត្តិណាមួយកើតឡើងនោះ វានឹងជះឥទ្ធិពល ។
គួរបញ្ជាក់ថា សង្គ្រាមនៅអ៊ុយក្រែន បានអូសបន្លាយអស់រយៈពេល ជិត ៥ ឆ្នាំមកហើយ ដោយគិតចាប់ពីខែកុម្ភៈ ឆ្នាំ ២០២០ មក៕

ដោយ៖ ពេជ្រ