រដ្ឋនៃតំបន់បាល់ទិក កាត់ផ្តាច់បណ្តាញអគ្គិសនីដែលគ្រប់គ្រងដោយរុស្ស៊ី

អេស្តូនី ឡាតវី និងលីទុយអានី កាលពីថ្ងៃសៅរ៍បានផ្តាច់ចេញខ្សែចេញពីបណ្តាញអគ្គិសនីដែលគ្រប់គ្រងដោយរុស្ស៊ី ដើម្បីជាការបញ្ចប់ការពឹងផ្អែកលើថាមពលរុស្ស៊ី។

រដ្ឋបាល់ទិកត្រូវបានបញ្ចូលដោយសហភាពសូវៀតក្នុងកំឡុងសង្គ្រាមលោកលើកទីពីរ ហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីប្រហែលកន្លះសតវត្ស។ ចាប់តាំងពីប្រទេសទាំងបីបានចូលរួមជាមួយសហភាពអឺរ៉ុប និងអង្គការណាតូក្នុងឆ្នាំ ២០០៤ ពួកគេបានធ្វើការដើម្បីបញ្ចប់ការពឹងផ្អែកលើរុស្ស៊ីក្នុងវិស័យថាមពល។

នៅប្រទេសលីទុយអានី កាលពីថ្ងៃសៅរ៍ ឧទ្ធម្ភាគចក្រយោធា និងយានជំនិះដែលត្រូវបានបញ្ជូនពីអាជ្ញាធរសន្តិសុខបានល្បាតជុំវិញកន្លែងផលិតថាមពលថ្មី ដើម្បីឃ្លាំមើលសកម្មភាពដែលអាចកើតមាននៃការបំផ្លិចបំផ្លាញដោយរុស្ស៊ី។ ប្រទេស​ទាំង​បី​នឹង​ត្រូវ​ត​ភ្ជាប់​ជា​បន្តបន្ទាប់​ទៅ​បណ្តាញ​អគ្គិសនី​ពីទ្វីប​អឺរ៉ុប​វិញនៅ​ថ្ងៃ​អាទិត្យ។

 រដ្ឋមន្ត្រីថាមពលលីទុយអានី លោក Zygimantas Vaiciunasបានប្រាប់ NHK ថា វាពិតជានិមិត្តរូបប្រវត្តិសាស្ត្រ និងជាជំហានជាក់ស្តែងនៃរដ្ឋបាល់ទិក ក្នុងដំណើរដ៏វែងឆ្ងាយរបស់ពួកគេ ដើម្បីឯករាជ្យភាពថាមពល។ លោក​បាន​បន្ថែម​ថា ឥឡូវ​នេះ​យើង​ក្លាយ​ជាប្រទេស​ឯករាជ្យ​ទាំង​ស្រុង​ហើយលើថាមពលដោយមិនពឹងផ្អែកលើរុស្ស៊ីទៀតទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment