ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីរ៉ង់ នឹងបន្តផ្តល់ការគាំទ្រគ្រប់បែបយ៉ាងដល់ចលនាតស៊ូរបស់ប៉ាឡេស្ទីន រហូតដល់ទទួលនូវបូរណភាពទឹកដីពេញលេញឡើងវិញ។
សេចក្តីថ្លែងការណ៍ ដែលចេញផ្សាយពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ជាមួយសមាជិកក្រុមហាម៉ាស់ ក្នុងប្រទេសកាតា បញ្ជាក់ថា រដ្ឋមន្ត្រី អះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ចំពោះគោលនយោបាយជាគោលការណ៍របស់ខ្លួនក្នុងការបន្តគាំទ្រដល់ការតស៊ូប្រជាជនប៉ាឡេស្ទីន ។
កិច្ចព្រមព្រៀងឈប់បាញ់នៅហ្គាហ្សា បានចូលជាធរមាន នៅថ្ងៃទី ១៩ ខែមករា ។ នៅថ្ងៃដដែលនោះ ចំណាប់ខ្មាំងក្រុមដំបូងត្រូវបានដោះលែង រួមទាំងស្ត្រីជនជាតិអ៊ីស្រាអែល ៣ នាក់ផងដែរ។ ក្រោយមក អ៊ីស្រាអែល បានដោះលែងអ្នកទោសប៉ាឡេស្ទីន ៩០ នាក់ ៕
ដោយ៖ ពេជ្រ