អ្នកចាត់ការទូទៅរបស់ក្រុមមេឃខៀវ Manchester City លោក Pep Guardiola និងភរិយា Cristina Serra បានសម្រេចចិត្តចែកផ្លូវគ្នាហើយ បន្ទាប់ពីរស់នៅជាមួយគ្នាជាង៣០ឆ្នាំ។
ប្តីប្រពន្ធនេះបានជួបគ្នានៅឆ្នាំ ១៩៩៤ នៅពេលដែលលោក Guardiola ជាកីឡាករអាយុ ២៣ ឆ្នាំរបស់ Barcelona ហើយលោកស្រី Serra មានអាយុ ២០ ឆ្នាំ។ ពួកគេបានរៀបការក្នុងទីក្រុង Barcelona ក្នុងឆ្នាំ២០១៤ ហើយមានកូន២នាក់គឺ Maria (អាយុ 24 ឆ្នាំ), Marius (22) និង Valentina (១៧)។
យោងតាមកាសែតអេស្ប៉ាញ Sport បានឲ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងខែធ្នូឆ្នាំមុន ហើយប្តីប្រពន្ធពីរនាក់បានប្រកាសពីជម្រើសរបស់ពួកគេដោយស្នើសុំរក្សាឯកជនភាព៕