អង្គការ សមាគមចំនួន ២១៦ ស្ថាប័ននៅកម្ពុជារួមគ្នាថ្កោលទោសចំពោះទាហានឈុតខ្មៅថៃមួយក្រុមដែលចាប់រំលោភយ៉ាងព្រៃផ្សៃលើនារីពលករខ្មែរអាយុ១៨ឆ្នាំ

យ៉ាងហោចណាស់មានអង្គការសមាគមចំនួន ២១៦ស្ថាប័ននៅកម្ពុជា រួមគ្នាចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះទាហានឈុតខ្មៅថៃមួយក្រុម ដែលព្រួតគ្នាចាប់រំលោភយ៉ាងព្រៃផ្សៃ លើនារីជាពលករខ្មែរវ័យក្មេងម្នាក់អាយុទើប១៨ឆ្នាំ។

យោងតាមសេចក្តីថ្លែងការណ៍ អង្គការសមាគមបាន ស្នើឱ្យអង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់ រួមគ្នាបើកការស៊ើបអង្កេតលើអំពើដ៏គួរឱ្យស្អប់ខ្ពើមនេះ ដើម្បីទាមទារឱ្យមានការទទួលខុសត្រូវ។ បន្ថែមពីនេះ អង្គការ-សមាគមទាំង២១៦ សុំឱ្យអង្គការអន្តរជាតិកំណត់អំពើរបស់ទាហានឈុតខ្មៅថៃនេះ ជាឧក្រិដ្ឋកម្មសង្គ្រាម និងជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕




Written by 

Related posts

Leave a Comment