ខ្លឹមសារដែលបានបង្ហោះនេះ គឺជាព័ត៌មានក្លែងក្លាយ! ក្នុងគោលបំណងធ្វើឱ្យមហាជនយល់ច្រឡំ និងបង្កភាពចលាចល!
មកទល់ពេលនេះតាមការឆែកមើលឈ្មោះនៅក្នុងកងទ័ពជួរមុខគឺមិនមានយោធិនឈ្មោះ ឡុង រិទ្ធី នេះឈរជើងនៅតំបន់អានសេះទេ ហើយក៏មិនមានករណីទាហានត្រូវផ្សែងពុលនៅតំបន់អានសេះដែរ។
ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ សូមតាមដានព័ត៌មានដែលមានប្រភពផ្លូវការរបស់រដ្ឋ។
សូមឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ផេកខាងលើដែលតែងតែផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ។
