សម្រេចបិទគ្លីនិក សុង ហាក់ម៉ារីណា នៅខេត្តតាកែវដែលចាក់ថ្មាំបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់

មន្ទីរសុខាភិបាល ខេត្តតាកែវ សម្រេចបិទគ្លីនិកឈ្មោះ សុងហាក់ ម៉ារីណា ដោយមិនឱ្យធ្វើអាជីវកម្ម និងសកម្មភាពជាបន្តទៀត ក្រោយពីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីវ័យ៤១ឆ្នាំម្នាក់ស្លាប់ និងយកសពជនរងគ្រោះទៅផ្លុងចោល ដែលជាទង្វើដ៏អមនុស្សធម៌ និងមិនគោរពក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ។

នៅក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ ចេញផ្សាយកាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤  លោក វី សំណាង អភិបាលនៃអគណៈអភិបាលខេត្ត បានថ្កោលទោស និងចាត់ទុកសកម្មភាពនេះ ជាទង្វើដ៏អមនុស្សធម៌ និងមិនគោរពក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ជាពិសេសច្បាប់ និងលិខិតបទដ្ឋាននានានៃព្រះរាជាណាចក្រកម្ពុជា៕

Written by 

Related posts

Leave a Comment