អ្នកគាំទ្រ Crystal រាប់រយនាក់ តវ៉ាជុំវិញការទម្លាក់ក្លិបឲ្យទៅលេងនៅ Conference League

ក្រុមអ្នកគាំទ្រ Crystal Palace បានធ្វើការតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់ UEFA ក្នុងការទម្លាក់ក្លឹបឲ្យលេងទៅ Conference League កាលពីពេលថ្មីៗនេះ ។

កាលពីថ្ងៃអង្គារ អ្នកគាំទ្ររាប់រយនាក់បានដើរដង្ហែទៅកាន់ទីលាន Selhurst Park របស់ ​ Crystal ដោយបានកាន់បដា និងស្រែកប្រឆាំងនឹងស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបមួយនេះ។

ឥន្រ្ទីន៍ខៀវ ដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ Europa League ដោយការឈ្នះពានរង្វាន់ FA Cup ក្នុងខែឧសភា ដែលជាពានរង្វាន់ធំដំបូងរបស់ពួកគេ ប៉ុន្តែត្រូវបានទម្លាក់ទៅ​ពានលំដាប់ទី៣ ដែលគ្របគ្រង់ Uefa បន្ទាប់ពីចោទពីបទបំពានច្បាប់កម្មសិទ្ធិពហុក្លឹប។

ក្រុមអ្នកគាំទ្របាននិយាយនៅឯការដង្ហែក្បួនថា “នៅចុងបញ្ចប់នៃថ្ងៃនោះ វាជារឿងអយុត្តិធម៌មួយ ដោយសារកំហុសអ្នកគ្រប់គ្រងពីរបី។ យើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ Europa League ​” ។ “យើង​បាន​ឈ្នះ​ពាន – វា​គួរ​តែ​ជា​យើង​ចូល​ទៅ​ក្នុងការប្រកួតនោះ​ដោយ​មិន​មាន​សំណួរ​ណា​មួយ​អំពី​វា។ “អ្នកកំពុងដាក់ពិន័យក្លឹបទាំងមូល និងអ្នកគាំទ្រ។ ហេតុអ្វីបានជាអ្នកធ្វើដូច្នេះ?”។

ជាការពិតណាសល់អ្នកជំនួញជនជាតិអាមេរិកលោក John Textor ជាម្ចាស់ភាគហ៊ុននៅក្នុង Crystal Palace និងជាម្ចាស់ភាគច្រើននៃក្លឹបបារាំង Lyon ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ Europa League ផងដែរនៅរដូវក្រោយ។

យោងតាមច្បាប់នៃស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់របស់ទ្វីបអឺរ៉ុប ​បានចែងថា ក្លិបដែមានសហម្ចាស់ក្លិបតែមួយមិនអាចប្រកួតប្រជែងក្នុងការប្រកួតអឺរ៉ុបដូចគ្នាបានទេ ស្របពេញ Uefa រកឃើញថា Crystal ​ និង Lyon មានម្ចាស់ក្លិបតែមួយ ដូច្នេះហើយ Uefa សម្រេចទម្លាក់ក្លឹប Crystal ​ ឲ្យលេងទៅ Confere​n​c​e​​ League តែម្ដង៕

Written by 

Related posts

Leave a Comment