​លោក ជា យុទ្ឋារុណ និងក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពគម្រោងកម្មវិធីអភិវឌ្ឍន៍និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅឃុំតាគង់ ស្រុកម៉ាឡៃ

បន្ទាយមានជ័យ៖នៅថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២៥ លោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ រួមជាមួយលោក សាន ពិសិដ្ឋ អនុប្រធានការិយាផ្គត់ផ្គង់ទឹកជនបទ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព។

លោក ជា យុទ្ឋារុណ បានមានប្រសាសន៍បញ្ជាក់ថា៖ គម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព នៅឃុំតាគង់ ស្រុកម៉ាឡៃ ដែលក្រសួងអភិវឌ្ឍន៍ជនបទបានផ្តល់ជូនប្រជាពលរដ្ឋក្នុងឃុំតាគង់មាន:

១/ស្តារស្រះសហគមន៍ចំនួន៦

២/អណ្តូងខួងបំពាក់ស្នប់ចំនួន៣៥

៣/ពាងត្រងទឹកភ្លៀងចំណុះ១ ០០០លីត្រ ចំនួន៣ ៦២៥ពាង

៤ធុងជ័រត្រងទឹកភ្លៀងចំណុះ១០ ០០០លីត្រ សម្រប់សាលារៀន និងមណ្ឌលសុខភាព ចំនួន១៤

៥/បង្គន់អនាម័យតាមសាលារៀនចំនួន២

៦/បង្គន់អនាម័យគ្រួសារចំនួន១៣៣។

លោក ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសទាំងអស់ និងក្រុមហ៊ុនសាងសង់ ឲ្យខិតខំជំរុញការងារសាងសង់ទៅតាមជំនាញស្របទៅតាមស្តង់ដា និងមានគុណភាពខ្ពស់ប្រើប្រាស់បានយូរអង្វែង ហើយឲ្យសម្រេចរួចរាល់តាមផែនការដែលបានកំណត់។

ជាមួយគ្នានោះលោក ជា យុទ្ឋារុណ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាសមិទ្ធផល ដែលទទួលបា នថ្មី នេះ តាមរយៈការសម្អាតបរិស្ថាននៅតាមបរិវេណជុំវិញស្រះ អណ្តូងទឹក បង្គន់អនាម័យ..ល..។ពិសេសសូមចូលរួមផ្តល់ការសហការណ៍ និងជម្រុញគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាពបន្តទៀត៕

Written by 

Related posts

Leave a Comment