លោក Oleg Starynsky បានសម្រេចចិត្តតកុងត្រាថ្មីរយៈពេល ២ ឆ្នាំ បន្ថែមទៀតជាមួយនឹងក្លិបបាល់ទាត់សិង្ហក្រហមភ្នំពេញក្រោន។ នេះយោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ក្លិប។
គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនវ័យ៣៩ឆ្នាំរូបនេះ បានចូលដឹកនាំក្លិបភ្នំពេញក្រោន តាំងពីឆ្នាំ២០២០មកម្លេះ គិតត្រឹមពេលមានរយៈពេល ៥ ឆ្នាំ ក្នុងនាមជាគ្រូបង្វឹក លោក Oleg Starynskyi បានដឹកនាំឈ្នះគ្រប់ពានទាំងអស់នៅកម្ពុជា៖ Cambodia Premier League X2, HSC X1 និង Cambodia Super Cup X2 ផងដែរ។ លោក Oleg Starynskyi ក៏ត្រូវបានចាត់ទុកជាគ្រូបង្វឹកដ៏ជោគជ័យនៅក្នុងវិស័យបាល់ទាត់កម្ពុជាផងដែរ។
យ៉ាងណាមិញបន្ទាប់ពីបន្តកិច្ចសន្យាថ្មីជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោនលោក Oleg Starynskyi បានបង្ហាញចំណាប់អារម្មណ៍ថា ទោះបីជាយើងគឺជាក្លិបដែលជោគជ័យជាងគមែន តែយើងនៅតែស្រេកឃ្លាននឹងចង់បានពានរង្វាន់បន្ថែមទៀត៕
