រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នឹងធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង សម្រាប់កិច្ចពិភាក្សា នៅសប្តាហ៍ក្រោយ អំឡុងទីក្រុងសេអ៊ូល កំពុងជាប់គាំងក្នុងភាពចលាចលនយោបាយ ខណដែលប្រធានាធិបតី រងការចោទប្រកាន់។ នេះបើយោងតាមការប្រកាសរបស់ប្រទេសទាំង ២ កាលពីថ្ងៃសុក្រ ។
ក្រសួងការបរទេសអាមេរិក បានលើកឡើងថា លោក Blinken នេះទំនងជាធ្វើដំណើរទស្សនកិច្ចអន្តរជាតិចុងក្រោយ ក្នុងរដ្ឋបាលលោក Biden មុនពេលការចូលកាន់តំណែងផ្លូវការរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ។
កូរ៉េខាងត្បូង គឺជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់សម្រាប់ទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែប្រទេសនេះត្រូវបានបំផ្លាញដោយវិបត្តិដែលបង្កឡើងដោយក្រឹត្យច្បាប់អាជ្ញាសឹកដែលបរាជ័យរបស់លោកប្រធានាធិបតី Yoon Suk Yeol កាលពីថ្ងៃទី ៣ ខែធ្នូ នេះ។
ទន្ទឹមនោះ ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Blinken នឹងជួបសមភាគីរបស់លោក Cho Tae-yul នៅថ្ងៃចន្ទ។
ដំណើរទស្សនកិច្ចនេះ ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក កិច្ចសហប្រតិបត្តិការកូរ៉េខាងត្បូង-អាមេរិក-ជប៉ុន បញ្ហាកូរ៉េខាងជើង និងបញ្ហាប្រឈមក្នុងតំបន់ រួមទាំងពិភពលោក ។
នៅក្នុងសេចក្តីថ្លែងការណ៍ក្រសួង មិនបានលើកឡើងដោយផ្ទាល់អំពីភាពវឹកវរនយោបាយ ដែលកំពុងតែកើតមានក្នុងប្រទេសនោះទេ ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានអះអាង កាលពីខែមុនថា ដើម្បីការពារលទ្ធិប្រជាធិបតេយ្យកូរ៉េខាងត្បូង៕
ដោយ៖ ពេជ្រ