អាមេរិក  ញញើតកម្មវិធី​នុយក្លេអ៊ែរចុងក្រោយរបស់ប៉ា​គី​ស្ថាន​ ដោយចាត់ទុកជាការ​គំរាមកំហែង

មន្ត្រីជាន់ខ្ពស់សេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ប្រទេសប៉ាគីស្ថាន ដែលមានអាវុធនុយក្លេអ៊ែរកំពុងអភិវឌ្ឍសមត្ថភាពមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយវាយប្រហារគោលដៅឥតខ្ចោះពីអាស៊ីខាងត្បូង អាចជាការគំរាមកំហែង ចំពោះសហរដ្ឋអាមេរិក។

ទីប្រឹក្សាសន្តិសុខជាតិរង លោក Jon Finer បានគូសបញ្ជាក់ថាតើទំនាក់ទំនងជិតស្និទ្ធរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអ៊ីស្លាម៉ាបាដ ដែលធ្លាក់ចុះចាប់តាំងពីឆ្នាំ ២០២១ មក អាចដោយសារតែការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន ឬយ៉ាងណា។

លោក បានបន្ថែមថាតើប៉ាគីស្ថានផ្លាស់ប្តូរគោលបំណងនៃកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ដែលមានបំណងចង់ទប់ទល់នឹងប្រទេសឥណ្ឌា ដែរឬទេ។

ថ្លែងទៅកាន់ Carnegie Endowment for International Peace លោក Finer បានលើកឡើងថា ប្រទេសប៉ាគីស្ថាន បន្តបច្ចេកវិទ្យាមីស៊ីលកាន់តែទំនើប ចាប់ពីប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ រហូតដល់ឧបករណ៍ ដែលអាចឱ្យមានការសាកល្បងម៉ាស៊ីនរ៉ុក្កែតធំជាងនេះ។

លោក Finer បន្តថា ប៉ាគីស្ថាន នឹងមានសមត្ថភាពវាយប្រហារគោលដៅបានយ៉ាងល្អនៅអាស៊ីខាងត្បូង រួមទាំងនៅសហរដ្ឋអាមេរិកផងដែរ ។

គួរបញ្ជាក់ថា សុន្ទរកថារបស់លោក បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ប្រកាសដាក់ទណ្ឌកម្មថ្មីទាក់ទងនឹងកម្មវិធីអភិវឌ្ឍន៍មីស៊ីលផ្លោងរបស់ប្រទេសប៉ាគីស្ថាន រួមទាំងជាលើកដំបូងប្រឆាំងនឹងទីភ្នាក់ងារការពាររដ្ឋដែលគ្រប់គ្រងកម្មវិធី ៕

ដោយ៖ ពេជ្រ​

Written by 

Related posts

Leave a Comment