Achraf Hakimi ក្លាយជាខ្សែការពារដំបូងគេដែល​ឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់ទ្វីបអាហ្រ្វិក​ក្នុងរយៈពេល៥២ឆ្នាំ​

កីឡាករបាល់ទាត់របស់ក្លឹបបារាំង Paris Saint-Germain ​កីឡាករ Achraf Hakimi បានជាប់ជាកីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំរបស់ទ្វីបអាហ្រ្វិក ដោយក្លាយជាខ្សែការពារដំបូងគេដែលបានឈ្នះរង្វាន់នេះក្នុងរយៈពេល ៥២ ឆ្នាំ។

ខ្សែការពារស្តាំរបស់ក្រុមជម្រើសជាតិម៉ារ៉ុក Hakimi បាន​ផ្ដួលខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah របស់ Liverpool និងខ្សែប្រយុទ្ធនីហ្សេរីយ៉ា Victor Osimhen ក្នុងការបោះឆ្នោតកាលពីថ្ងៃពុធនៅឯពានរង្វាន់ CAF ឆ្នាំ 2025 នៅទីក្រុង Rabat ប្រទេសម៉ារ៉ុក។

Hakimi បានទទួលពានរង្វាន់នេះបន្ទាប់ពីបានជួយ PSG ឱ្យឈ្នះជើងឯក Champions League លើកដំបូងរបស់ពួកគេក្នុងខែឧសភា នៅពេលដែលពួកគេបានលុតក្រុម Inter Milan របស់អ៊ីតាលី 5-0 នៅវគ្គផ្តាច់ព្រ័ត្រ ដែលជាផ្នែកមួយនៃរដូវកាលឈ្នះបីជាប្រវត្តិសាស្ត្រ ដែលពួកគេក៏បានឈ្នះពានរង្វាន់ Ligue 1 និង Coupe de France ផងដែរ៕

Written by 

Related posts

Leave a Comment